Banner KNP Detail Top

ឃាត់ខ្លួនក្រុមជនសង្ស័យដៃដល់ 6 នាក់ ពីបទហិង្សាចេតនា

ឃាត់ខ្លួនក្រុមជនសង្ស័យដៃដល់ 6 នាក់ ពីបទហិង្សាចេតនា

ខេត្តកំពង់ស្ពឺ៖ ឃាត់ខ្លួននេះធ្វើឡើង ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយតប់ កាប់ចាក់ទៅលើជនរងគ្រោះ។ ក្រុមជនដៃដល់ដែលឃាត់ខ្លួនបានមានឈ្មោះទី០១-ឈ្មោះ ផាន ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
ទី០២-ឈ្មោះ គា ខេរីន (ហៅង៉ោល )ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
ទី០៣-ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិទំនាប ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
ទី០៤-ឈ្មោះ ផាន ដានី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិទំនាប ឃុំអមលាំង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
ទី០៥-ឈ្មោះ ជី ភារៈ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
និងទី០៦-យឿន យី ភេទប្រុស អាយុ២០ឆ្នាំ ភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ក្រុមជនដៃដល់ខាងលើ
ជិះម៉ូតូចំនួន០២គ្រឿង។
នគរបាលស្រុកថ្ពងបានបន្តថា ម៉ូតូទី១ម៉ាកហុងដាសេ១២៥(C125)ពណ៌ខ្មៅឌុបគ្នាចំនួន៣នាក់ បើកបរដោយ ទី០១-ឈ្មោះ ផាន ទិត ដាក់កាំបិតប៉័ងតោ១តាមខ្លួន
ទី០២-ឈ្មោះ ផាន ដានី ជិះពីក្រោយ
៣-ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ជិះពីក្រោយ និងម៉ូតូទី០២ម៉ាកហុងដាសេ១២៥ (C125)ពណ៌ក្រហមឌុបគ្នា៣នាក់ បើកបរដោយ
ទី០១-ឈ្មោះ យឿន យី អ្នកបើកបរ
ទី០២-ឈ្មោះ ជី ភារៈ ជិះពីក្រោយ
និងទី០៣-ឈ្មោះ គា ខេរីន ជិះពីក្រោយ បានជិះទៅធ្វើសកម្មភាពប្រើអំពើហិង្សានៅក្នុងកម្មវិធីសង្ក្រាន្តនៃសាលាអនុវិទ្យាល័យអមលាំងស្ថិតនៅភូមិកើតហេតុខាងលើ។
ជនដៃដល់ឈ្មោះ ផាន ទិត្យ កាន់កាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួន០២នាក់ធ្វើឱ្យរងរបួសធ្ងន់ ដែលមានឈ្មោះ ទី០១-ឈ្មោះ សាង រស្មី ភេទប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស) កាប់ត្រូវ១កាំបិតចំសៀតផ្កា ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ទីលំនៅក្នុងភូមិឃុំកើតហេតុ
ទី០២- ឈ្មោះ មឿន វណ្ណា ហៅ ហ៊ា ភេទប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស ) កាប់ត្រូវ១កាំបិតចំសៀតផ្កាត្រចៀកខាងស្ដាំរងរបួសធ្ងន់ធ្ងរ បញ្ជូនយកទៅសង្គ្រោះព្យាបាលភ្លាមៗ។
នគរបាលស្រុកបានបន្ថែមទៀតថា មូលហេតុឈានដល់ការវៃតប់កាប់គ្នានេះ មកពីមូលហេតុជនដៃដល់ខឹងជនរងគ្រោះទាំងពីរនាក់ បានដកសោរម៉ូតូពីប្អូនបង្កើតរបស់ពួកគេ ដែលមានឈ្មោះផាន ដានី និងវ៉ៃប្អូនខ្លួនពេលកាប់រួចជនសង្ស័យឈ្មោះខាងលើបាននាំជិះម៉ូតូគេចខ្លួនបាត់ រីឯជនរងគ្រោះ សាង រស្មី ត្រូវបានឪពុកម្ដាយបញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនភូមិថ្នល់បំបែក(ដេរ១០ថ្នេរ) រីឯ ជនរងគ្រោះ មឿន វណ្ណា (ហៅ ហ៊ា) ឪពុកម្ដាយបានយកទៅព្យាបាលរបួដសង្គ្រោះបន្ទាន់នៅគ្លីនិកដូចគ្នា( ដេរ៨ថ្នេរ )។សូមបញ្ជាក់ថា
បង្ក្រាបក្រុមជនដៃដល់នេះបានកាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


បន្ទាប់ពីនគរបាលជំនាញបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះទាំង០២នាក់ចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន០៦នាក់ ដកហូតវត្ថុតាង កាំបិតប៉័ងតោចំនួន១ដើម ម៉ូតូចំនួន០២គ្រឿង កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
ក្រុមជនសង្ស័យដៃដល់ទាំង 6 រូបត្រូវបានកសាងទំនុំរឿងបញ្ជូនទៅកាន់អយ្យការដើម្បីធ្វើការជាប់ប្រកាន់តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង