កម្លាំងជំនាញស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង

កម្លាំងជំនាញស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង

ស្រុកត្រាំកក់៖ នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់មួយករណីនៅចំណុចផ្លូវលេខ ១៣២ ស្ថិតក្នុងភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖


ជនសង្ស័យមាន ឈ្មោះ ថោង វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (មុខសញ្ញាជួញដូរ) នឹងបានធ្វើការឆែកឆេឃើញម្សៅក្រាមពណ៌ ស ថ្លាចំនួន ០៧កញ្ចប់(ធំ ៣កញ្ចប់ តូច ៤កញ្ចប់) ទូរស័ព្ទ ០១គ្រឿង ថង់សម្រាប់វេចខ្ចប់មួយចំនួន ។ ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង