Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចសម្ភារៈ

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចសម្ភារៈ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធគ្មានការអនុញ្ញាត (ប៉ុនប៉ងលួច) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

វត្ថុតាងដកហូត៖ ដា ..;វ កែច្នៃ ចំនួន០៣ដើម, ផ្លាកលេខម៉ូតូ ចំនួន០២, ដែកកែច្នៃចុងស្រួច ចំនួន ០១ និងឧបករណ៍កែច្នៃសម្រាប់ ជ ..;ក់ ថ្នាំញៀន ចំនួន០១ សម្រាប់។
ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង