Banner KNP Detail Top

ម្ចាស់ផ្ទះធ្វើដំណើរពីផ្សារមកផ្ទះ បម្រុងនឹងដាំបាយធ្វើម្ហូប ស្រាប់តែឮសំឡេង

ម្ចាស់ផ្ទះធ្វើដំណើរពីផ្សារមកផ្ទះ បម្រុងនឹងដាំបាយធ្វើម្ហូប ស្រាប់តែឮសំឡេងទ្វារផ្ទះផ្នែកខាងក្រោយ ត្រូវបានគេបិទយ៉ាងពេញទំហឹង ត្រូវម្ចាស់ផ្ទះមកទាន់ពេលវេលា

ខេត្តប៉ៃលិន ៖ កាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះឈ្មោះ ផល ដា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
ជារៀងរាល់ថ្ងៃ ម្ចាស់ផ្ទះតែងតែចាក់សោបិទទ្វារចេញទៅធ្វើការលក់ដូរនៅផ្សារដូចសព្វមួយដង រហូតដល់ពេលល្ងាច ទើបត្រឡប់មកផ្ទះវិញ។ តែនៅថ្ងៃកើតហេតុ ពេលម្ចាស់ឈប់ចតរថយន្តនៅមុខផ្ទះ ស្រាប់តែឮសំឡេងបិទទ្វារផ្ទះយ៉ាងខ្លាំង ក៏ប្រញាប់ចាក់សោផ្នែកខាងមុខ ចូលទៅមើល ក៏ប្រទះឃើញមានការគាស់ទ្វារផ្ទះផ្នែកខាងក្រោយបម្រុង នឹងលួចយកសម្ភារ:ផ្សេងៗ។ ចំណែកម្ចាស់ផ្ទះដើររកមើលឆែកឆេរក្នុងផ្ទះមិនបានបាត់របស់របរអ្វីនោះទេ ព្រោះប្រហែលជា ចោរកំពុងតែធ្វើសកម្មភាពគាស់ទ្វារ ស្របពេលដែលគាត់មកដល់ លុះចោរភ័យក៏បិទទ្វាររួចរត់គេចខ្លួន តែម្ដង។
ប្រភពព័ត៌មានបានបញ្ជាក់ថា ម្ចាស់ផ្ទះពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព ទ្រព្យសម្បត្តិយ៉ាងខ្លាំង ខណ:ពេលដែលគាត់ចាក់សោចោលពេលថ្ងៃ ដោយរវល់ជាប់លក់ដូរនៅឯផ្សារ ហើយគាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមជនចោរកំពុងតែដើរគាស់ផ្ទះប្រជាពលរដ្ឋដែលចាក់សោទុកចោលពេលថ្ងៃ។


ប្រជាពលរដ្ឋមានការព្រួយបារម្ភពីការរស់នៅ ដោយសារតែក្រុមចោរបានចូលទៅកាច់សោក.ម៉ូតូលួចនាពេលយប់ ដោយមិនខ្លាចញញើត ដោយធ្វើឱ្យពួកគាត់បាត់បង់ម៉ូតូ និងសម្ភារ:មួយចំនួន។ ចំណែកនៅតាមផ្សារព្រំ ក៏មានសកម្មភាពដាក់ថ្នាំសណ្ដំយកមាសប្រាក់ និងសម្ភារ:មួយចំនួនផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង