Banner KNP Detail Top

អ្នកទទួលផ្ញើកង់ ម៉ូតូ ឡាន យកថ្ងៃសង្ក្រាន្តខ្មែរនៅវិទ្យាល័យជាសុីមតាកែវ ធ្វើស្រែ ដោយយកថ្លៃកឹបសំបុត្រខ្ពស់ហួសហេតុ

អ្នកទទួលផ្ញើកង់ ម៉ូតូ ឡាន យកថ្ងៃសង្ក្រាន្តខ្មែរនៅវិទ្យាល័យជាសុីមតាកែវ ធ្វើស្រែ ដោយយកថ្លៃកឹបសំបុត្រខ្ពស់ហួសហេតុ កន្ទេលធំបន្លំដេក

តាកែវ ៖ សង្ក្រាន្តវិទ្យាល័យជាស៊ីមតាកែវបានបញ្ចប់ដោយរលូន តែអ្វីដែលហួសចិត្តនោះ គឺការឆ្លៀតឱកាសរបស់អ្នកកឹបសំបុត្រម៉ូតូផ្ញើ នៅក្នុងសាលា បានយកលុយថ្លៃផ្ញើម៉ូតូហួសហេតុពេក ដោយម៉ូតូ និងឡានមួយគ្រឿង តម្លៃ ៤ពាន់រៀល ទៅ៥ពាន់រៀល ដែលទង្វើឆ្លៀតឱកាសរបស់អ្នកកឹបសំបុត្រម៉ូតូនេះ វាពិតជាបានបង្ហាញនៅសកម្មភាពអាក្រក់បំផុត ខណៈដែលយុវជនរៀបចំកម្មវិធីសង្ក្រាន្តខិតខំប្រឹងប្រែង យ៉ាងអស់ពីកំលាំងកាយចិត្ត ដើម្បីមុខមាត់សាលារៀន មុខមាត់ក្រុង ខេត្ត ។

សូមលោកគ្រូ ទ្រីឆាយ នាយកវិទ្យាល័យជាស៊ីមតាកែវ ពិនិត្យឡើងវិញ លើការដេញថ្លៃភាស៊ី ដែលថ្លៃហួសហេតុនេះ នឹងបញ្ចប់អោយបាន ដើម្បីមុខមាត់សាលា ព្រោះនៅក្នុងសាលារៀន មិនត្រូវមានជនឆ្លៀតឱកាសកេងប្រវាញ់ លើខ្នងសិស្ស ឬខ្នងរបស់យុវជនបានឡើយ ។

មហាជនជាច្រើនបានលើកឡើងស្ទើរគ្រប់មាត់ថា ស្មានតែម៉ូតូ ១គ្រឿង ១ពាន់រៀល ឬ២ពាន់រៀលទេ នេះធ្វើអ៊ីចឹងលើសហើយ កុំឆ្លាតជ្រុលពេក មិនបានចូលរួមជួយហើយ តែមកធ្វើស្រែលើខ្នងយុវជន និងសិស្ស ដែលខំរៀបចំសង្ក្រាន្តខ្មែរទៀត ។ ទង្វើនេះបានធ្វើឲ្យបាត់បង់តម្លៃថ្នាក់ដឹកនាំដែលបានចំណាយពេលវេលា ថវិកា ក្នុងក្នុងការរៀបចំកម្មវិធី។

បញ្ជាក់ : ការយកលុយថ្លៃផ្ញើម៉ូតូនិងរថយន្តនេះ គឺមិនពាក់ពន្ធ័ជាមួយក្រុមយុវជនដែលបានរៀបចំកម្មវិធីសង្ក្រាន្តនេះឡើងនោះទេក្រុមយុវជនបានខិតខំអស់ទាំងកម្លាំងកាយចិត្តដើម្បីរៀបចំកម្មវិធីសង្ក្រាន្តនេះឡើងក្នុងគោលបំណងចង់ឲ្យបងប្អូនបានចូលរួមកំសាន្តសប្បាយរីករាយទាំងអស់គ្នាដោយមិនខ្លាចនឿយហត់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង