Banner KNP Detail Top

រថយន្តធុនយក្សប្រភេទវ៉េអងត្រូវបានក្រឡាប់ផ្ងារជើងឡើងលើ ចាក់ទំនិញចោល

រថយន្តធុនយក្សប្រភេទវ៉េអងត្រូវបានក្រឡាប់ផ្ងារជើងឡើងលើ ចាក់ទំនិញចោល ដែលជាទំនិញនាំចូលពីប្រទេសវៀតណាម

ខេត្តស្វាយរៀង ៖ ករណីរថយន្តក្រឡា.ប់ចាក់ទំនិញចោលនេះ កើតឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិបុសស្វាយឃុំបុសមនស្រុករំដួល ។
ករណីនាំឲ្យក្រឡា.ប់ដោយសារផ្ទុកទំនិញលើសទម្ងន់ដាក់ខ្ពស់ជាងទ្រុង (កែឆ្នៃទ្រុង) បង្កឲ្យរថយន្តទៅមុខលែងរួចប្រាស់ដេកតែម្តង ។ ប្រភពបន្តថា ទំនិញមានចំនួន២មុខ គឺ ៖ ប្រេងឆារាប់រយពីដុងចំណុះ៣០លីត្រ និងប្រេងឆាដបតូចរាប់សិបកេះ និងមី រាប់រយកេះដែរ ។


បើតាមម្ចាស់រថយន្តបានឲ្យដឹងថា គេដឹកទៅរាជធានីភ្នំពេញ ពេលអ្នកសារព័ត៌មានយើងសួរថា ទំនិញនេះជារបស់អ្នកណាគាត់ថា អត់ដឹងទេ គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឲ្យគេពីច្រកទ្វាព្រំដែនបុសមន ទៅរាជធានីភ្នំពេញប៉ុណ្ណោះ ។ អ្នករកស៊ីនាំប្រេងឆា និងមីពីប្រទេសវៀតណាម ដឹកឆ្លងដែនតាមច្រកទ្វាព្រំដែនទ្វេភាគីបុសមន មាន២នាក់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ដែរ ដែលមានតួនាទីជាអនុប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនបុសមន តែម្តងសូមមិនបញ្ចេញឈ្មោះ ។
ទាក់ទិនករណីនេះដែរមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចច្រកទ្វារព្រំដែនទ្វេភាគីបុសមនបានទេ រហូតមកដល់ល្ងាចថ្ងៃទី៨ មេសានេះ ។ ចំពោះស្លាកលេខរថយន្តត្រូវបានអ្នបើកបរដោះចេញមុនពេលអ្នកសារព័ត៌មានយើងទៅដល់ ៕

អត្ថបទដែលជាប់ទាក់ទង