Banner KNP Detail Top

ករណីឆេះស្មៅ ដីឡូតិ៍ជាប់របងបុរីពិភពថ្មីគម្រោង១ យ៉ាងសន្ធោសន្ធៅ

ករណីឆេះស្មៅ ដីឡូតិ៍ជាប់របងបុរីពិភពថ្មីគម្រោង១ យ៉ាងសន្ធោសន្ធៅ


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានករណីឆេះស្មៅដីឡូតិ៍ជាប់របងបុរីពិភពថ្មីគម្រោង១ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាពន្លត់ ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ដោយសង្ស័យថាមានអ្នកដុតជញ្រ្ជាំងលេង ទើបបណ្ដាលឱ្យឆេះរាលដាលស្មៅក្នុងដីឡូតិ៍ជាប់របងបុរីជាបន្តបន្ទាប់គ្នាយ៉ាងសន្ធោសន្ធៅ ហើយអណ្ដាតភ្លើងឆេះឡើងខ្ពស់ជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីដែលមានផ្ទះនៅជិតកន្លែងកើតហេតុភ័យខ្លាចរាលដាលដល់ផ្ទះ ក៏នាំគ្នាអ្នកខ្លះកាច់មែកឈើយកទៅវ៉ៃពន្លត់ខ្លះទៀតដងទឹកយកទៅជះដែរ តែភ្លើងកំពុងតែឆេះខ្លាំងពេញទំហឹង មិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រាយការណ៍ទាក់ទងទៅអជ្ញាធរសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យរបស់បុរីពិភពថ្មីមកបាញ់ទប់ស្កាត់អស់ចំនួន២គ្រឿងក៏រលត់អស់ជាស្ថាពរ នៅវេលាម៉ោង៨យប់ថ្ងៃដដែល ។


ហេតុការណ៍នេះ លោកនាយមេប៉ុស្តិ៍សង្កាត់ភ្លើងឆេះរទេះបានបញ្ជាក់ទៀតថាដោយមានការសហការចូលរួមពីប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារភូមិព្រមទាំងកម្លាំងសមត្ថកិច្ចជួយដុតដៃជើងគ្នាខ្នះខ្នែងទើបភ្លើងរលត់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង