Banner KNP Detail Top

បុរសម្នាក់ បានទៅអង្គុយស្ទូចត្រីសុខៗ ស្រាប់តែក្អកក្អួតឈាមដេកដួលស្លាប់នៅមាត់ច្រាំងទន្លេ

បុរសម្នាក់ បានទៅអង្គុយស្ទូចត្រីសុខៗ ស្រាប់តែក្អកក្អួតឈាមដេកដួលស្លាប់នៅមាត់ច្រាំងទន្លេ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បុរសម្នាក់មានជំងឺសួតរ៉ាំរ៉ៃម្នាក់ បានទៅអង្គុយស្ទូចត្រីសុខៗ ស្រាប់តែក្អកក្អួតឈាមដេកដួលស្លាប់នៅមាត់ច្រាំងទន្លេ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជំនាញចុះត្រួតពិនិត្យ នៅចំណុចផ្លូវបេតុងលេខ៣៥៧ ភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ អៀង វណ្ណៈ អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុងលេខ៣៥៧ ភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានជិះម៉ូតូកូនទាមួយគ្រឿង មកអង្គុយស្ទូចត្រីនៅមាត់ច្រាំងទន្លេ ហើយពេលអង្គុយស្ទូចសុខៗ ក៏ស្រាប់តែបុរសរូបនោះ បានក្អកខ្លាំងៗ បណ្ដាលឱ្យក្អួតឈាមចេញមកក្រៅដួលស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ បន្ទាប់ពីឃើញហើយបែបនេះ ពួកគាត់រត់ទៅប្រាប់ក្រុមគ្រួសាររបស់ជនរគ្រោះ និងមានអ្នកខ្លះទៀតបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅពិនិត្យកន្លែងកើតហេតុ និងបានបញ្ជាក់ថា ពិតជាមានមនុស្សស្លាប់ពិតប្រាកដមែន ទើបរាយការណ៍បន្តជូនសមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការរាជធានីភ្នំពេញ ឱ្យចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ ។


ជនរងគ្រោះគាត់មានជំងឺក្អករ៉ាំរ៉ៃជាយូរមកហើយ ទើបតែពេលនេះ ពួកគាត់ទទួលបានដំណឹងថា ស្លាប់នៅមាត់ច្រាំងបែបនេះ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យសព រួចរាល់ហើយ ក៏បានប្រគល់ឱ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង