បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ«ឆ្នាំរោងនេះ» គ្រោះថ្នាក់ចរាចរណ៍មានតែ១ករណីគត់ នៅខេត្តពោធិ៍សាត់
បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ«ឆ្នាំរោងនេះ» គ្រោះថ្នាក់ចរាចរណ៍មានតែ១ករណីគត់ នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចបឹងរាំង ស្ថិតនៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បុណ្យូចូលឆ្នាំប្រពៃណីជាតិខ្មែរ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឆ្នាំ២០២៤នេះ អាចនិយាយបានថា បងប្អូនប្រជាពលរដ្ឋយល់ដឹងបានច្រើនអំពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ព្រោះមានត្រឹមតែ១ករណីគត់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ។
ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ មុំ ហ៊ឹន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងសភាពស្រវឹងខ្លាំង ហើយម៉ូតូក៏គ្មានភ្លើងបំភ្លឺផ្លូវលុះមកដល់កន្លែងកើតហេតុ បានខុសផ្លូវធ្លាក់ចូលរណ្ដៅដី១កន្លែង បណ្ដាលឲ្យបាក់ករស្លាប់ភ្លាមៗយ៉ាងសង្វេគបែបនេះ ។
នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់នៅ ពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ៕