Banner KNP Detail Top

កម្លាំងជំនាញនៃស្នងការដ្ឋានខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

កម្លាំងជំនាញនៃស្នងការដ្ឋានខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន នៅស្រុកត្រាំកក់

តាកែវ៖ នៅថ្ងៃពុធ៩កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហានាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបចំនួន០១ករណី។ ចំនួន០១ទីតាំង នៅចំណុចក្នុងភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។


កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះជៀវ ណារុន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) និងដកហូតវត្ថុ តាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO
-ម៉ូតូចំនួន០១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមស្លាកលេខភ្នំពេញ1-BN-2857 រួចបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង