Banner KNP Detail Top

កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ឃាត់ទុកយកមកអប់រំ

កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ឃាត់ទុកយកមកអប់រំ

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់។
នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង សរុបចំនួន13គ្រឿង ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ថ្ងៃទី13 – 16/04/2024) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារ:ត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។


ក្រោយធ្វើការអប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាលបើម្ចាស់នៅតែបន្តសកម្មភាព ប្រើប្រាស់ បើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសម្លេងលឺខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចយើងនិងមានចំណាត់ការច្បាប់៕

អត្ថបទដែលជាប់ទាក់ទង