Banner KNP Detail Top

យុវជន ៣នាក់ ដែលប្រព្រឹត្តអំពើសម្លាប់មនុស្ស ត្រូវបានតុលាការកាត់ទោស ពីបទ ឃាតកម្ម និងបទរួមគំនិតក្នុងអំពើឃាតកម្ម

យុវជន ៣នាក់ ដែលប្រព្រឹត្តអំពើសម្លាប់មនុស្ស ត្រូវបានតុលាការកាត់ទោស ពីបទ ឃាតកម្ម និងបទរួមគំនិតក្នុងអំពើឃាតកម្ម


ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ យុវជន ៣នាក់ ដែលប្រព្រឹត្តអំពើសម្លាប់មនុស្ស ត្រូវបានតុលាការកាត់ទោស ក្រោមការចោទប្រកានពីបទ ឃាតកម្ម និងបទរួមគំនិតក្នុងអំពើឃាតកម្ម តាមមាត្រា១៩៩ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង៣នាក់ ទី១ឈ្មោះ ឈ្មោះ រ៉ាត់ ណារ៉ាក់ អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា ,ទី២-ឈ្មោះ ពិន បូរី អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣- ឈ្មោះ អូន ដារ៉ា អាយុ២១ឆ្នាំ ជាសិស្សសាលា ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅក្នុងសវនាការជនជាប់ចោទទាំង៣នាក់ បានសារភាពពីការសម្លាប់គូទំនាស់ក្រោយពួកគេឈ្លោះគ្នានៅក្នុងក្លឹប ហើយចេញមកក្រៅបន្តឈ្លោះនៅតាមផ្លូវទៀត ដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២២នឹង០០នាទី យប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនដៃដល់បានសារភាពថា ជនរងគ្រោះដែលត្រូវបានពួកខ្លួនទាំង៣នាក់ វាយ និងគប់នឹងដុំថ្មបណ្តាលឲ្យស្លាប់នោះ មានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយសារជនដៃដល់បានសារភាពច្បាស់ៗពីកំហុសក្នុងការសម្លាប់មនុស្ស លោក ហេង ផេង ជាតំណាងអយ្យការ បានស្នើអោយចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់កំណត់។ ក្នុងនោះលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ដើម្បីប្រកាសសាលក្រម៕

អត្ថបទដែលជាប់ទាក់ទង