Banner KNP Detail Top

• ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុ២ខួប បាន..ស្លា..ប់ភ្លាមៗនៅកន្លែង

• ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុ២ខួប បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្តីរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍



• កណ្ដាល ៖ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១១និង២៨ នាទីនាទី នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ២២_២៣ ត្រង់ចំណុចស្តុបS.K ស្ថិតនៅក្នុងភូមិកណ្ដាលឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្ដកណ្ដាល។
• ជីវិតពិតជាមើលមិនឃើញមែន ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុ២ខួប បានស្លាប់ភ្លាមៗនៅកន្លែងប្តីរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េឃ្លុបដឹកអុីវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបោះពួយលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ កំពុងឈប់ភ្លើងស្តុប ។
• មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយិនដាយពណ៍លឿងពាក់ផ្លាកលេខភ្នំពេញ3F9156 បើកបរដោយឈ្មោះឌុក សាមឿន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ស្រុកអន្លុងវែងខេត្តឧត្ដរមានជ័យ ធ្វើដំណើរពីជើងទៅត្បូង ពីសៀមរាបទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125ព័ណ ខ្មៅ ពាក់ផ្លាកលេខកំពុងចាម1V4532 បើកបរដោយឈ្មោះហ៊ីម ម៉ាន់ហ្សូត ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាសខេត្តកំពង់ចាម របួសធ្ងន់ ដោយមានអ្នករួមដំណើរ២នាក់ ទី១.ឈ្មោះរ៉នី ស៊ីហ្វះ ភេទស្រី អាយុ៣៣ឆ្នាំមានទីលំនៅជាមួយគ្នាស្លាប់នៅកន្លែងកើតហេតុ។


• ទី២.ឈ្មោះហ្សូត ប៉ូរី ភេទប្រុសអាយុ២ឆ្នាំ មានទីលំនៅជាមួយគ្នាស្លាប់នៅកន្លែងកើតហេតុ ដែលកំពង់តែឈប់ចាំស្តុប ក្នុងទិសពីជើងទៅត្បូង ស្របទិសគ្នា បណ្ដាលអោយរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូ និងស្លាប់ដល់អ្នករួមដំណើរទាំង២នាក់ ហើយអ្នករបួសបានបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ ។
• ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់បង្អែកមុខកំពូល ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសពជនរងគ្រោះ២នាក់ម្តាយកូន សមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង