Banner KNP Detail Top

បុរសម្នាក់ ជនជាតិចិន បានដាច់ខ្លួនជា២ ស្លាប់យ៉ាងរន្ធត់ និង រងរបួសធ្ងន់ ៣នាក់

បុរសម្នាក់ ជនជាតិចិន បានដាច់ខ្លួនជា២ ស្លាប់យ៉ាងរន្ធត់ និង រងរបួសធ្ងន់ ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

កណ្តាល ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ ជនជាតិចិន បានដាច់ខ្លួនជា២ ស្លាប់យ៉ាងរន្ធត់ និង រងរបួសធ្ងន់ ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តដឹកទំនិញ បុកពីក្រោយ រថយន្តដឹកទឹកស្រោចសួនច្បារតាមផ្លូវ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាតក្រុងទី៣ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចន្លោះគីឡូម៉ែត្រលេខ៨និងលេខ៩) ។

មុនពេលកើតហេតុ គេឃើញមាន រថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាក ភ្នំពេញ 3C-5764 បើកបរដោយឈ្មោះ លឹម សំភស្ត័ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិ ស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ ១.ឈ្មោះ សំរិទ្ធ វាយោ ភេទប្រុស អាយុ២១ឆ្នាំ ភូមិចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នូល ខេត្តកណ្តាល (ព្រូឡាន) ២. ឈ្មោះ មិញ សុខជ័យ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ព្រូឡាន) បានបើកមកបុកពីក្រោយឡានដឹកទឹកស្រោចតាមសួនច្បារតាមផ្លូវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0942 បើកបរដោយឈ្មោះ សាត កក្កដា ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ភ្នេល ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលអោយស្លាប់មនុស្សម្នាក់ជនជាតិចិន ឈ្មោះ ឡ សាន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន ស្នាក់នៅសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង