Banner KNP Detail Top

ប្រជាពលរដ្ឋលើកដៃសំពះថា ពួកគាត់រស់នៅសព្វថ្ងៃគឺដេកជាមួយដី

ប្រជាពលរដ្ឋលើកដៃសំពះថា ពួកគាត់រស់នៅសព្វថ្ងៃគឺដេកជាមួយដី ការដកដង្ហើមពិបាកជាងស្លាប់ទៅទៀត

ខេត្តរតនគីរី៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំញ៉ាងបានរិះគន់ព្រមៗគ្នាទៅលើក្រុមហ៊ុន “នៅសម្បត្តិ” ដេញថ្លៃផ្លូវបានហើយ តែមិនអនុវត្តទៅតាមកិច្ចសន្យាកាលពីដើមឆ្នាំខែមករា រហូតដល់ខែមេសាឆ្នាំ២០២៤នេះ មីងម្នាក់ ជាជនជាតិច្រាយបានឲ្យដឹងថា ពួកគាត់រស់នៅសព្វថ្ងៃគឺដេកជាមួយដី ការដកដង្ហើមពិបាកជាងស្លាប់ទៅទៀត។ ទើបក្រុមហ៊ុនយកគ្រឿងចក្រ និងរថយន្តមកបាញ់ទឹកបង្ហាប់ដី ខុសពីគោលការណ៍កំណត់របស់ឃុំដែលបានកំណត់នៅក្នុងសៀវភៅបន្ទុក។
តាមការបកស្រាយពី លោក ចាន់ នី មេការធ្វើផ្លូវបានឲ្យដឹងថា លោកបានធ្វើផ្លូវ១ខ្សែនេះមានប្រវែង១០គីឡូម៉ែត្រ ទទឹង១៤ម៉ែត្រ យកគ្រឿងចក្រមកកៀរដី និងរថយន្តស្រោចទឹកបង្ហាប់ដី ដើម្បីយកដីគ្រោះថ្មបាយគ្រាម មកចាក់កិនពីលើ។
លោក រមាម ហុិន មេឃុំញ៉ាងបានប្រាប់សារព័ត៌មានឲ្យដឹងថា បើក្រុមហ៊ុន “នៅសម្បត្តិ” មិនកាយអាចម៍ដីចាស់ចោលចេញទេ លោកក៏មិនទទួលយកដែរ ត្រូវតែយកដីមានថ្មបាយគ្រាម ហើយចាក់ដីថ្មី កិនបង្ហាប់ទើបលោកទទួលយក។
សព្វថ្ងៃនេះប្រជាពលរដ្ឋជេរតែមេឃុំទេ មិនមែនជេរខាងក្រុមហ៊ុនទេ។ លោកមេឃុំញ៉ងបានបន្តទៀតថា លុយបរិភាគរបស់ប្រជាពលរដ្ឋក្នុង១ភូមិ៥ម៉ឺនរៀលទៅ១០មុឺនរៀលក្នុង១ភូមិវាតិចតួចទេ។ ផ្លូវមួយខ្សែនេះ មានប្រវែង១០គីឡូម៉ែត្រ ទទឹង១៤ម៉ែត្រ ដែលមានប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវមានចំនួន៤ភូមិ ១-គឺភូមិតាំងជិ ២-ភូមិដាល ៣-ភូមិតាំងសេ និងភូមិញ៉ាង។


លោក មាស សារ៉េត អភិបាលស្រុកអណ្ដូងមាសបានឲ្យដឹងថា ចាំឲ្យក្រុមហ៊ុនធ្វើផ្លូវឲ្យរួចសិន គឺខាងបច្ចេកទេសចុះពិនិត្យ តើផ្លូវមានគុណភាពឬមិនមានគុណភាព ទើបគណៈកម្មការវាយតម្លៃ បើផ្លូវគ្មានគុណភាពនោះទេ លុយក៏មិនដកឲ្យក្រុមហ៊ុនដែរ ជួនកាលក្រុមហ៊ុនដេញថោកពេក ផ្លូវក៏ធ្វើមិនកើតដែរ៕

អត្ថបទដែលជាប់ទាក់ទង