Banner KNP Detail Top

បេក្ខភាពអ្នកឧកញ៉ា ស្រីតូច ចំណាន អាចនឹងមានភាគរយខ្ពស់ជាងគេ ដែលអាចជាប់

បេក្ខភាពអ្នកឧកញ៉ា ស្រីតូច ចំណាន អាចនឹងមានភាគរយខ្ពស់ជាងគេ ដែលអាចជាប់ នៅក្នុងចំណោមបេក្ខភាពដទៃ

ភ្នំពេញ ៖ ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានសមាគមសិល្បករខ្មែរបានខិតជិតមកដល់ហើយ ពោល គឺនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈពេលដែលបេក្ខភាពអ្នកឧកញ៉ា ស្រីតូច ចំណាន អាចនឹងមានភាគរយខ្ពស់ជាងគេ ដែលអាចជាប់នៅក្នុងចំណោមបេក្ខភាពដទៃទៀតដែលសម្រាប់តំណែងមួយនេះ ។
លទ្ធភាពអាចជាប់នេះ គឺដោយសារការមើលឃើញសន្ទះនៃការគាំទ្រច្រើនពីមហាជន ជាពិសេសបណ្តាអ្នកសិល្បៈទាំងចាស់ទាំងថ្មីដោយសារគេសម្លឹងឃើញថា លោកជំទាវឧកញ៉ាពិតជាអាចមានលទ្ធភាពដឹកនាំសមាគមមួយនេះបានទាំងសមត្ថភាព និងធនធាន ។
គាំទ្រច្រើនពីមហាជន ជាពិសេសបណ្តាអ្នកសិល្បៈជាច្រើនរូប នាពេលនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឬស្រីតូចចំណានក៏បានត្រៀមខ្លួន និងបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយដែរ ។ អតីតតារាសម្តែង និងពិធីការិនីល្បីឈ្មោះកាលពី២០ឆ្នាំមុន ស្រីតូច ចំណាន បានលើកឡើងថា ប្រសិនបើជាប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងធ្វើការងារមួយនេះ ខណៈពេលដែលលោកជំទាវក៏មិនបោះបង់ចោលប្រធានចាស់សម្រាប់ជួយសម្របសម្រួលធ្វើកិច្ចការងារសម្រាប់សមាគមជាមួយនឹងលោកជំទាវផងដែរ ព្រោះអ្នកចាស់មានបទពិសោធន៍ក្នុងការងារមួយនេះ ។


លោកជំទាវអ្នកឧកញ៉ា ស្រីតូច ណាន បានគូសបញ្ជាក់ថា ប្រសិនបើលោកជំទាវ អាចជាប់ជាប្រធានសមាគមសិល្បករខ្មែអាណត្តិថ្មីនេះ លោកជំទាវសូមស្នើសុំដល់អ្នកសិល្បៈទាំងអស់មេត្តាបន្តគាំទ្រដល់សមាគមមួយនេះ ដើម្បីឲ្យសមាគមមានការររីកចម្រើនបន្តទៅមុខទៀត ជៀសវាងការវាយប្រហារគ្នាតាមរយៈបណ្តាញសង្គមនានា ដោយគ្មានក្រមសីលធម៌ ។
លោកជំទាវអ្នកឧកញ៉ា លោកជំទាវ សូមថ្លែងអំណរគុណដល់មហាជន បណ្តាអ្នកសិល្បៈទាំងអស់ទាំងចាស់ទាំងថ្មី ជាពិសេសប្រធានសមាគមសិល្បករខ្មែរចាស់ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តសម្រាប់ការឈរឈ្មោះជាប្រធានសមាគមសិល្បករសម្រាប់អាណត្តិថ្មី របស់លោកជំទាវនាពេលនេះ ។
យ៉ាងណា ប្រសិនបើលោកជំទាវឧកញ៉ា ស្រីតូច ចំណាន ពិតជាអាចឈ្នះការបោះឆ្នោតធ្វើជាប្រធានសមាគមន៍នោះ លោកក៏បានលើកជាសំណូមពរថា សូមអោយលោកជំទាវឧកញ៉ា រកទីស្នាក់ការអោយបានត្រឹមត្រូវដែលជាស្នាក់ការសមាគមតែម្តង ដោយកុំជួលគេអីអាក្រក់មើលណាស់ ។ មួយទៀត សូមអោយសិល្បៈមានការងារធ្វើកុំចាំដល់ឈឺ ឬជា បានយកលុយទៅជូន ។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីនេះ ប្រធានសមាគមសិល្បករខ្មែរចាស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសតាមបណ្តាញសង្គមថា នាងខ្ញុំសូមគោរពអញ្ជើញសិល្បករ-សិល្បការិនី ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី ដែល និងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង