Banner KNP Detail Top

មនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន៩នាក់ បញ្ជូនទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

មនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន៩នាក់ បញ្ជូនទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពួកគេទទួលទានសាច់ឈ្លូស

ខេត្តមណ្ឌលគិរី ៖ នៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ។ តាមការបំភ្លឺរបស់បុរសឈ្មោះ ខ្វើក រិទ្ធី ដែលជាអ្នកយកសាច់ឈ្លូសនេះមកពីព្រៃថា ខ្លួនបានឃើញសត្វឈ្លូសមួយក្បាលទម្ងន់ប្រហែល០៨គីឡូក្រាម បានជាប់អន្ទាក់របស់គេ។សត្វឈ្លូសបានងាប់រៀងធំក្លិនស្អុយតិចៗ ហើយគាត់ក៏បានយកមកភូមិ និងបានចែកបងប្អូនអ្នកជិតខាងក្នុងភូមិហូបជាមួយគ្នា និងបានផឹកស្រាបៀរអស់០៦កំប៉ុង ហើយក៏ពុលដោយមានសភាពរាករូសក៏នាំគ្នាទៅមន្ទីរពេទ្យឯកជន នៅក្នុងឃុំក្រង់តេះ ចំនួន០៤នាក់ និងទៅសម្រាកនៅពេទ្យបង្អែកខេត្តចំនួន០៥នាក់ ។
ប្រជាពលរដ្ឋដែលពុលដោយសារហូបសាច់ឈ្លូសពុលរាករូសចំនួន០៩នាក់ ស្រី ០៣នាក់ មាន១-ឈ្មោះ ខ្វើក រិទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិភ្នង ។ ២-ឈ្មោះ រិទ្ធី ណឺក ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិភ្នង ។ ៣-ឈ្មោះ ម៉ន នាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិភ្នង ។ ៤-ឈ្មោះ ថុន ថាណា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិភ្នង ។ ៥-ឈ្មោះ ឆែម ច្រុម ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិភ្នង ។ ៦-ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិភ្នង ។ ៧-ឈ្មោះ សារ៉ាត់ សុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិភ្នង ។ ៨-ឈ្មោះ សុក មាន ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិ ភ្នងរស់ និង៩-ឈ្មោះ ជ្រើក ផុត ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិភ្នង អ្នកទាំងអស់គ្នានេះ រស់នៅឃុំក្រង់តេះ ស្រុកពេជ្រាដា ។


នៅរសៀលថ្ងៃទី២៥ មេសា ២០២៤ នេះ ប្រជាពលរដ្ឋដែលពុលសាច់ឈ្លូសទាំង៩នាក់ បានធូរស្រាលហើយ មិនប៉ះពាល់ដល់អាយុជីវិតទេ ។ ករណីពុលសាច់ព្រៃបានកើតមានជាហូរហែក្នុងដែនដីខេត្តមណ្ឌលគិរី ខណៈគេសង្ស័យថា អាចបណ្តាលមកពីសត្វទាំងនោះស៊ីចំណីប្រភេទរុក្ខជាតិមានសារធាតុពុល តែក៏មានការលើកឡើងថា ករណីខ្លះប្រហែលពីក្រុមព្រានព្រៃយកថ្នាំដាក់បំពុលក្នុកប្រភពទឹក ព្រោះរដូវប្រាំងបែបនេះបឹងត្រពាំងដែលនៅសេសសល់ទឹកសត្វនាំគ្នាទៅផឹកទើបបណ្តាលឲ្យមានការពុលជាបន្តបន្ទាប់ដល់អ្នកដែលទទួលទានសាច់សត្វព្រៃ។
ទោះជាយ៉ាងណា គេនៅមិនទាន់ឃើញមានមន្ត្រីជំនាញណាម្នាក់ឬស្ថាប័នពាក់ព័ន្ឋ ចេញមកពន្យល់អំពីករណីមនុស្សពុលសាច់សត្វនេះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង