Banner KNP Detail Top

យុវជនម្នាក់ ជិះម៉ូតូធ្លាក់លូ បណ្តាលឲ្យបាក់ ក ស្លាប់ ភ្លាមៗនៅនឹងកន្លែង

យុវជនម្នាក់ ជិះម៉ូតូធ្លាក់លូ បណ្តាលឲ្យបាក់ ក ស្លាប់ ភ្លាមៗនៅនឹងកន្លែង

ខេត្តបាត់ដំបង÷ យុវជនម្នាក់សង្ស័យជិះម៉ូតូលឿនបានជ្រុលចង្កូតធ្លាក់ចូលលូមុខទឹកបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខលូ៦ ស្ថិតក្នុងក្រុមទី១៧ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿងធ្វើដំណើរតាមផ្លូវលើខ្នងអាងភៀសទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចូលលូមុខទឹកបណ្តាលអោយបាក់កស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅនិងធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង