Banner KNP Detail Top

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ជនសង្ស័យម្នាក់ ករណីគ្រឿងញៀន នៅស្រុកព្រៃកប្បាស

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ជនសង្ស័យម្នាក់ ករណីគ្រឿងញៀន នៅស្រុកព្រៃកប្បាស

តាកែវ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ១៥:១០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតនៅត្រង់ចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។


កម្លាំងជំនាញកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់:
-ឈ្មោះ សាក់ ពន្លក ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន:
១/ម្សៅក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់ ទម្ងន់៤.៣១ ក្រាម(ថ្លឹងទាំងសំបកថង់)
២/ទូរស័ព្ទដៃម៉ាក OPPO ០១ គ្រឿង
៣/ម៉ូតូ ០១ គ្រឿងម៉ាក ឌូក ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1.DD 8111
ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង