Banner KNP Detail Top

ប្រុសស្រី៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកបរក្នុងល្បឿនលឿនជ្រុលបុករថយន្តមួយគ្រឿងពីក្រោយ

ប្រុសស្រី៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកបរក្នុងល្បឿនលឿនជ្រុលបុករថយន្តមួយគ្រឿងពីក្រោយ បណ្ដាលឱ្យស្លាប់នារីម្នាក់ និងរងរបួសធ្ងន់ ២នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះស្រីពេជ្រ អាយុ២០ឆ្នាំ ភេទស្រី មុខរបរកម្មករកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកទន្លេបាទី ខេត្តតាកែវ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AA-7848 ជិះគ្នាបីនាក់ ស្រី២នាក់ ប្រុស១នាក់ ជិះចេញពីស្រុកកំណើតមករាជធានីភ្នំពេញដើម្បីទៅជួបមិត្តភក្ដិនៅម្ដុំភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ណាត់គ្នាទៅដើរលេងនៅឯទួលទំពូង ក្នុងនោះមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ចំណែកជនរងគ្រោះជាអ្នកបើកបរ ។ លុះមកដល់ចំណុចនេះ ក៏បានទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបានបើកចេញពីទីតាំងទៅបាត់ស្រមោល ។ ដោយឡែកពីរនាក់ទៀតដែលជិះខាងក្រោយរងរបួសធ្ងន់ទាំងពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់ ក្នុងនោះមួយគ្រឿងដែលរួមដំណើរជាមួយគ្នាបានជិះហួសទៅមុនឆ្ងាយដោយបាត់មិនឃើញក៏បកត្រឡប់ក្រោយមករកវិញ ស្រាប់តែឃើញជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ។ ជនរងគ្រោះដែលរបួសធ្ងន់ទាំងពីរនាក់ត្រូវបានខាងរថយន្តសង្គ្រោះ៧១១កងពលតូចង៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសុមៈ ។


សពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារនៃសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានខាងសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការខណ្ឌដង្កោ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង