Banner KNP Detail Top

ចាប់ខ្លួនជនឃោ..រ..ឃៅ..ម្នាក់ ក្រោយយកប៉ែ..ល..ដែ..កវា..យសំ..ព..ង..ទៅលើលោកតាទិញអេតចាយម្នាក់

ចាប់ខ្លួនជនឃោរឃៅម្នាក់ ក្រោយយកប៉ែលដែកវាយសំពងទៅលើលោកតាទិញអេតចាយម្នាក់ អាយុ៧៥ឆ្នាំ ខឹងរឿងលោកតា មិនដោះមួកចេញអោយគេមើលមុខ

តាកែវ៖ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចាប់ខ្លួនជនឃោរឃៅម្នាក់ បន្ទប់ពីរូបគេបានប្រព្រឹត្តហឹង្សាដោយចេត្តានាមានស្ថានទំងន់ទោស ទៅលើលោកតាវ័យ៧៥ឆ្នាំម្នាក់ជាអ្នកទិញអេតចាយ សល់ដង្ហើមចង្រឹត ដោយសារជនសង្ស័យខឹងលោកតាមិនដោះមួកអោយគេមើលមុខ ។

សមត្ថកិច្ចស្រុកបូរីជលសារបានអោយដឹងថា កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ2024 នៅតាមបណ្ដោយ ផ្លូវលេខ 129B ស្ថិតនៅភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មានករណីអំពេីហិង្សាដោយចេតនា មានស្ថានទម្ងន់មួយករណី ដែលបង្កឡេីងដោយជនសង្ស័យឈ្មោះ ឆេម រ៉ន ភេទប្រុស អាយុ 47ឆ្នាំ នៅភូមិអន្លង់ទៀន ឃុំ បូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ

មុខរបរកសិករបានយកប៉ែលជីកដីវាយទៅលើ ជនរងគ្រោះឈ្មោះ សាំង អូន ភេទប្រុស អាយុ 75ឆ្នាំ នៅភូមិអង្គក្រូចឃុំបូរីជលសារស្រុក បូរីជលសារខេត្តតាកែវ មុខរបរដើរទិញអេតចាយ បណ្ដាលឲ្យ រងរបួសបាក់ដៃខាងឆ្វេង1កន្លែង ត្រូវកញ្ចឹង ក ខាងឆ្វេង 1កន្លែង ត្រូវ លើចិញ្ចើមខាងស្ដាំ 1 កន្លែង គឺ វាយដោយប៉ែលជីកដី ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ មូលហេតុ ជនសង្ស័យខឹងជនរងគ្រោះមិនដោះមួកឲ្យខ្លួនមើលមុខ ៕

អត្ថបទដែលជាប់ទាក់ទង