Banner KNP Detail Top

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ កំពុងដើរថ្មើរជើង បានសម្រេច នៅភ្នំពេញ

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ កំពុងដើរថ្មើរជើង បានសម្រេច នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នំា២០២៣នេះ ប្រភពព័ត៌មានពីស្ត្រីជាជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដើរថ្មើរជើងតែម្នាក់ឯងនៅលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងមុខភោជនីយដ្ឋាន «ផាកកាហ្វេ» ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ និងបក្សពួកម្នាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងទៀតមិនចាំម៉ាក បានជិះតាមពីក្រោយជនរងគ្រោះ និងបានធ្វើសកម្មភាពឆក់កាបូបដៃរបស់ជនរងគ្រោះ ដែលជនរងគ្រោះកាន់ក្តោបនៅខាងមុខបានសម្រេច ហើយជនសង្ស័យក៏បាននាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។


ស្ត្រីរងគ្រោះបន្តថា ខណៈពេលនោះដែរ ក៏មានប្រជាពលរដ្ឋដែលជាអ្នកស្គាល់ជនរងគ្រោះបានជិះម៉ូតូដឹកជនរងគ្រោះដេញតាមពីក្រោយជនសង្ស័យ រហូតដល់ខាងកើតផ្សារទំនើប «មីតធោន» តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយជនរងគ្រោះក៏បានតាមទាន់ជនសង្ស័យ នឹងត្រូវបានបុរសម្នាក់ដែលជាអ្នកដឹកជនរងគ្រោះបានស្ទុះទៅប្រវា.យប្រតប់ជាមួយជនសង្ស័យធ្វើឲ្យជ្រុះកាបូបរបស់ជនរងគ្រោះ និងស្រែកថា «ចោរៗ» ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោក៏បានផ្តួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូរបស់បក្សពួកមួយគ្រឿងទៀត ជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់មក ជនរងគ្រោះក៏បានរើសយកកាបូបមកមើល ប៉ុន្តែទ្រព្យសម្បត្តិដែលនៅក្នុងកាបូបត្រូវបានជនសង្ស័យដកយកទៅបាត់អស់ទៅហើយ ដែលនៅក្នុងកាបូបនោះមានលុយមួយចំនួន និងទូរស័ព្ទដៃចំនួនពីរគ្រឿងផងដែរ។ សមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលអូបែកក្អម ក៏បានប្រគល់ម៉ូតូដែលជនសង្ស័យបន្សល់ទុកទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង