Banner KNP Detail Top

បុរសម្នាក់បានរងរ..បួ..សធ្ងន់ ខណៈបើកម៉ូតូសណ្តោងរុឺម៉កលក់ការ៉េម

បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូសណ្តោងរុឺម៉កលក់ការ៉េម ចុះពីលើស្ពានអាកាស លឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំ បណ្តាលឱ្យក្រឡាប់

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្រោមស្ពានអាកាសវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភួង រស្មី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកណ្តាល ។
មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉កលក់ការ៉េម ម៉ាកហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1F-0072 តាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់គល់ស្ពានអាកាសវត្តស្លែង បើកចុះក្រោមទៅផ្លូវជាតិលេខ៣វិញ ផ្លូវចុះចំណោត ដោយសារម៉ូតូបើកលឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំ ពីក្រោយបណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់ ចំណែករថយន្តបើករត់គេចទៅបាត់ស្រមោល ។

សមត្ថកិច្ចទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍លើកម៉ូតូឡើងវិញ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរុឺម៉កសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ក្រាំងពង្ររងចាំប្រគល់ឲ្យជនរងគ្រោះនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង