Banner KNP Detail Top

ប្រជាពលរដ្ឋប្រទះឃើញខ្លា២លើក នៅចង្កេះភ្នំពង្រកងវ៉ា

ប្រជាពលរដ្ឋប្រទះឃើញខ្លា២លើក នៅចង្កេះភ្នំពង្រកងវ៉ា អាជ្ញាធរចុះទៅពិនិត្យឃើញដានជើង២កន្លែង

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលថាប្រជាពលរដ្ឋប្រទះឃើញខ្លា២លើកនៅចង្កេះភ្នំពង្រកងវ៉ា អាជ្ញាធរចុះទៅពិនិត្យឃើញដានជើង២កន្លែង ស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ក្រោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលថាបានប្រទះឃើញសត្វខ្លានៅចង្កេះភ្នំពង្រកងវ៉ាចំនួន២លើក និងឃើញដានជើងហើយអាជ្ញាធរភូមិ-សង្កាត់បានរាយការណ៍ជូនបានដឹងចុះទៅពិនិត្យ រួមជាមួយមន្ត្រីរដ្ឋបាលក្រុង ឃើញមានដានជើងអាចជើងដានជើងខ្លានៅត្រង់ចង្កេះភ្នំ និងក្បែរផ្ទះអ្នកភូមិជាយជើងភ្នំ។


លោកបានបញ្ជាក់ថា នៅពេលចុះទៅពិនិត្យ អាជ្ញាធរភូមិ-សង្កាត់ប្រាប់ថាប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា១ក្បាល២លើក ដែលមានរាងធំអាចកម្ពស់ជាង១ម៉ែត្រ ចេញពីព្រៃចង្កេះភ្នំពង្រកងវ៉ានិងក្បែរផ្ទះភូមិជាប់ព្រៃជើងភ្នំ ហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឡើងភ្នំបេះបន្លែផ្លែឈើត្រូវមានការប្រុងប្រយ័ត្ន ។
ក្រោយមានការភ្ញាក់ផ្អើលថា បងប្អូនប្រជាពលរដ្ឋប្រទះឃើញខ្លា និងដានជើងនោះគឺអាចថាមិនមែនការពិតឡើយ តាមការពិនិត្យដានជើងអាចជាដានជើងឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹងផុងដីនិងមានក្រចកជើងមុតស្រួច ហើយបើមានខ្លាពិតមែនគឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់ ។ មន្ត្រីជំនាញនិងចុះតាមដានបន្តទៀតតើមានខ្លាពិត ឬយ៉ាងណា? ៕

អត្ថបទដែលជាប់ទាក់ទង