Banner KNP Detail Top

បង្ក្រាបករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ ៣ដើម

បង្ក្រាបករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ ៣ដើម

ខេត្តកោះកុង ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចម្តុំបន្ទប់ជួល ស្ថិតក្នុងភូមិស្មាច់មានជយ័ សង្កាត់ស្មាច់មានជយ័ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ក្រាបបានករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់៣ដើម បំរុង ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួប ក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចេញបង្ការទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យ មានគ្នា ចំនួន ០៣នាក់រួមមាន ៖
១.ឈ្មោះ ញៀន ណារិទ្ធ (ហៅសូរ)ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ស្មាច់មានជយ័។


២.ឈ្មោះ នី សំសានុ ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៣.ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ករណីឃាត់ខ្លួននេះសមត្ថកិច្ចចាប់យកវត្ថុតាង រួមមាន ៖
-កាំបិតផ្គាក់៣ដើម ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង