Banner KNP Detail Top

រថយន្តមួយគ្រឿង ពាក់ស្លាកលេខនគរបាល សង្ស័យខឹងគេស៊ីផ្លេសុំផ្លូវ ដកកាំភ្លើងបាញ់ទាំងកណ្តាលថ្ងៃ បណ្តាលឲ្យរបួសម្នាក់

រថយន្តមួយគ្រឿង ពាក់ស្លាកលេខនគរបាល សង្ស័យខឹងគេស៊ីផ្លេសុំផ្លូវ ដកកាំភ្លើងបាញ់ទាំងកណ្តាលថ្ងៃ បណ្តាលឲ្យរបួសម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ រថយន្ត Fortuner ពាក់ស្លាកលេខនគរបាលមួយគ្រឿងបើកបរដោយបុរសម្នាក់ សង្ស័យខឹងរថយន្តPrius សុីផ្លេសុំផ្លូវ បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅត្រូវចំដៃស្ត្រីជនជាតិចិនម្នាក់ជិះក្នុងរថយន្ត ហើយជនបង្កបើករថយន្តបត់ត្រឡប់ក្រោយគេចខ្លួនបាត់ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនកើតហេតុ គាត់ដឹកភ្ញៀវស្ត្រីជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុគាត់ឃើញរថយន្ត ម៉ាកFortuner ពណ៌ស ពាក់ស្លាកលេខនគរបាល បើកយឺតៗនៅពីមុខលើគន្លងផ្លូវវ៉ាជែង ឃើញដូច្នោះគាត់មិនហ៊ានវ៉ាជែងខាងស្តាំទេ សុខចិត្តសុីផ្លេហើយសុីញ៉ូភ្លើងក្នុងបំណងសុំវ៉ា តែរថយន្តFortuner មិនឱ្យវ៉ាជែង បែរជាជាន់ហ្វ្រ័ងទាំងបង្ខំក្នុងចេតនាឱ្យគាត់បុកពីក្រោយ តែគាត់ជាន់ហ្វ្រាំងទាន់ទើបមិនបុក ស្រាប់តែរថយន្តបង្កអៀបទៅស្តាំវិញ។ ឃើញដូច្នោះ គាត់ក៏បើកវ៉ាជែងបានទៅមុន ស្រាប់តែខ្មាន់កាំភ្លើងបើកដេញតាមពីក្រោយ ដល់ទន្ទឹមដកកាំភ្លើងបាញ់មួយគ្រាប់ធ្លាយកញ្ចក់ចំហៀងត្រូវចំដៃស្ត្រីជនជាតិចិន ហើយរថយន្តបង្កបត់រថយន្តត្រឡប់ក្រោយគេចទៅបាត់។ ដោយភ័យខ្លាច ជនរងគ្រោះឱ្យគាត់បើករថយន្តទៅដល់ចំណុចគល់ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យទើបឈប់ហើយជនរងគ្រោះទៅមន្ទីរពេទ្យ រីឯរូបគាត់បើកបររថយន្តទៅប្តឹងនគរបាលនៅប៉ុស្តិ៍ប្រទះឡាងវិញ ។
កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីស្វែងរកជនបង្កមកដាក់ទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង