Banner KNP Detail Top

ជនសង្ស័យ ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើកាមេរ៉ាថតរូប ជនរងគ្រោះអាក្រាតកាយ

ជនសង្ស័យ ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើកាមេរ៉ាថតរូប ជនរងគ្រោះអាក្រាតកាយ


ភ្នំពេញ ៖ ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើកាមេរ៉ាថតរូបជនរងគ្រោះអាក្រាតកាយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២២ .៣០នាទីយប់ ស្ថិតនៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការខណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីប្រេីកាំមេរ៉ាទូរស័ព្ទថតរូបជនរងគ្រោះអាក្រាតកាយ។
សំភារៈដកហូតរួមមាន ៖ ទូរស័ព្ទដៃចំនួន០២គ្រឿង និងសំភារៈមួយចំនួនទៀត។


ជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង