Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅភ្នំពេញ


ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជំនាញ ឆក់ទូរស័ព្ទដៃនៅក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌឬស្សីកែវ នៅចំណុចបណ្តោយ ផ្លូវ៩០៧ កែងផ្លូវ១០៣(ផ្សារសាំហាន់)ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ចេង វិទូ ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរកម្មករ មានទីលំនៅក្រុមហ៊ុនការ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២ ។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈឹម សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ឃាត់ខ្លួន ។
*សម្ភារដកហូតរួមមាន:
– ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GV.4506 (របស់ជនសង្ស័យ ឈឹម សារ៉ាវុធ) ។
+ទូរស័ព្ទ ចំនួន០១គ្រឿងម៉ាកOPPO A31 (របស់ជនសង្ស័យ ) ។
*សម្ភារបាត់បង់មាន: ទូរស័ព្ទ០១គ្រឿងម៉ាកVIVO v20s ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុង បើកម៉ូតូផាស្អាប់ដឹកការ៉េមឱ្យក្រុមហ៊ុនចេញពីផ្លូវ៥៩៨ ភូមិទួលពពែ សងា្កត់ទួលសងែ្ក២ មកឈប់ដាក់ការ៉េមឱ្យម៉ូយនៅផ្លូវខាងកើតផ្សារសាំហាន់ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាc125ពណ៌ខ្មៅមកឈប់ក្បែរ រួចធើ្វសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះទុកនៅលើម៉ូតូផាស្អាប់ នៅចំណុចកើតហេតុខាងលើ បានសំរេចហើយក៏ជិះម៉ូតូរត់គេចខ្លួនត្រូវ ជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង កំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់ ចំណែកជនសង្ស័យ០១នាក់ទៀតយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ ។ អធិការដា្ឋនបន្តស្រាវជ្រាវរកបក្ខពួកនិងទួរស័ព្ទជនរងគ្រោះនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង