Banner KNP Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:

បងប្រុស ធួន សុខា អាយុ ៤៥ ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បងប្រុស បានមកជួបក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងអំឡុងពេលចុះបេសកកម្ម ពិនិត្យ និងព្យាបាលជំងឺ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើល អណ្តូងពោធិ៍ ភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយបងមានគ្រោះថ្នាក់ដោយធ្លាក់ចូលក្នុងភ្នក់ភ្លើង នៅពេលដែលជំងឺប្រកាច់របស់គាត់រើឡើយ ដោយបន្សល់ជាដំបៅរលួយនៅជើងទាំងសងខាង ធ្វើឱ្យមិនអាចឈរយូរបានឡើយ រយៈពេល២ឆ្នាំមកហើយ។

ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ។

បច្ចុប្បន្ន ជំងឺរបស់បងប្រុស មានសភាពធូរស្បើយច្រើន ចាប់ផ្តើមជាផ្សះឡើង និងថមថយការឈឺចាប់ ហើយថែមទាំងអាចក្រោកដើរបាន និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។

រាល់ការចំណាយលើការស្នាក់នៅ ម្ហូបអាហារ និងព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

អរគុណក្រុមគ្រូពេទ្យ TYDA

អត្ថបទដែលជាប់ទាក់ទង