Banner KNP Detail Top

ជនសង្ស័យរូប បានចូលទៅសម្ងំដេកក្នុងបន្ទប់ជួលរបស់នារីម្នាក់ ខណៈនោះដេកលង់លក់ទៅហើយរៀងដឹងខ្លួន ក៏បានស្រវ៉ារកតុក្កតាមកឱប ពេលរាវរកទៅបានប៉ះក្បាលប៉ះសក់និងពុកមាត់ ក៏បានបើកទូរសព្ទ័បញ្ចាំងមើល ស្រាប់តែឃើញ…..

ជនសង្ស័យរូប បានចូលទៅសម្ងំដេកក្នុងបន្ទប់ជួលរបស់នារីម្នាក់ ខណៈនោះដេកលង់លក់ទៅហើយរៀងដឹងខ្លួន ក៏បានស្រវ៉ារកតុក្កតាមកឱប ពេលរាវរកទៅបានប៉ះក្បាលប៉ះសក់និងពុកមាត់ ក៏បានបើកទូរសព្ទ័បញ្ចាំងមើល ស្រាប់តែឃើញ…..

ភ្នំពេញ ៖ នៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅចំនុចបន្ទប់ជួលជាន់ទី៣ ជិតច្រកចូលវត្តពោធិ៍ញ្ញាណ ផ្លូវ៣១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ សុខ វិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុករមាស់ហែក ខេត្តស្វាយរៀង ។
ដោយឡែកជនរងគ្រោះឈ្មោះ ស្រី ម៉ី ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់កើតហេតុ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ រូបគាត់បានបិទភ្លើងចូលសំរានលង់លក់ដូចសព្វដង ដោយបានចាក់គន្លឹះទ្វារត្រឹមត្រូវ លុះគាត់ដេកលង់លក់ទៅហើយរៀងដឹងខ្លួន ក៍បានស្រវ៉ារកតុក្កតាមកឱប តែនៅពេលរាវរកទៅបានប៉ះក្បាលប៉ះសក់ជនសង្ស័យដេកទន្ទឹមជិតគាត់ ហើយថែមទាំងមានពុកមាត់ទៀត ។ ពេលនោះ គាត់ក៍បានបើកទូរសព្ទ័បញ្ចាំងមើល ក៍ស្រាប់តែឃើញបុរសជនសង្ស័យនៅក្នុងបន្ទប់ដេកជិតមិនដឹងតាំងពីស្មើណានោះទេ ទើបស្លន់ស្លោរត់ទៅបើកទ្វារបន្ទប់រត់ចេញក្រៅ ក៍ត្រូវបុរសរូបនោះដឹងខ្លួន ហើយស្ទុះមកចាប់ដៃថែមទៀត ធ្វើឲ្យរូបនាងជាជនរងគ្រោះ បានស្រែកឆោឡោថាចោរៗ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅបន្ទប់ក្បែរចេញមកជនសង្ស័យរត់ចុះមកជាន់ក្រោមរត់គេចបាន៥០០ម៉ែត្រ ត្រូវអ្នកជិតខាងនាំគ្នាឃាត់ខ្លួន បានធ្វើការស្វាគមន៍ម្នាក់មួយដៃមួយជើងតែម្ដងទៅ ។
ជនសង្ស័យបាននិយាយថា រូបគេបានមកទីនេះគឺមករកផ្ទះបងប្អូនឈ្មោះភក្ដិ ហើយស្មានតែបន្ទប់ខាងលើ ជារបស់បងប្អូន ទើបចូលទៅដេកតែម្តងទៅ ព្រោះទ្វារបន្ទប់អត់មានចាក់គន្លឹះទេ ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានអះអាងថា ឧស្សាហ៍បាត់ទ្រព្យសម្បត្តិ ដោយតែមានជនសង្ស័យ បន្លំលួចជាច្រើនដងរួចមកហើយដែរ ។ ជនសង្ស័យរួមទាំងជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ បានចុះនាំគ្នាទៅសួរនាំនិងដាក់ពាក្យបណ្ដឹងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង