Banner KNP Detail Top

បង្ក្រាបក្រុមក្មេងទំនើងមានឈ្មោះ «K.V» ចំនួន៩នាក់ បង្កហិង្សាខ្លាំងនៅស្រុកកៀនស្វាយ រួចមកសម្ងំលាក់ខ្លួននៅបុរីកីឡា ខណ្ឌ៧មករា

បង្ក្រាបក្រុមក្មេងទំនើងមានឈ្មោះ «K.V» ចំនួន៩នាក់ បង្កហិង្សាខ្លាំងនៅស្រុកកៀនស្វាយ រួចមកសម្ងំលាក់ខ្លួននៅបុរីកីឡា ខណ្ឌ៧មករា

(ភ្នំពេញ)៖ បង្ក្រាបក្រុមក្មេងទំនើងដែលមានឈ្មោះថា «K.V» ដែលកំពុងពួនសម្ងំលាក់ខ្លួននៅម្តុំបុរីកីឡា ខណ្ឌ៧មករា។ បើតាមសមត្ថកិច្ច ក្រុមក្មេងទំនើងទាំងនេះ តែងតែបង្កការអុកឡុក និងកាប់ចាក់យ៉ាងសាហាវ ប្រចាំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយអាជ្ញាធរខណ្ឌ៧មករា និងសមត្ថកិច្ច ចុះធ្វើរដ្ឋបាលនៅម្តុំបុរីកីឡា ស្រាប់តែប្រទះឃើញក្រុមក្មេងទំនើងទាំងនេះ។ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំស្រាប់តែដឹងថា ពួកគេជាក្រុមក្មេងទំនើងប្រចាំនៅខាងក្រោយវត្តស្ទឹងកៀនស្វាយ ហើយបានបង្កអំពើហិង្សា ដោយកាប់ចាក់យ៉ាងសាហាវនាពេលកន្លងទៅ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ (មិនចាំថ្ងៃខែ) ក្រុមនេះ ត្រូវបានក្រុមក្មេងទំនើងនៅអ្នកលឿងដេញកាប់ និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។


ក្រុមនេះ នៅក្នុងអំឡុងខែមេសាដដែល បានលើកគ្នាទៅសងសឹកវិញ ដោយបានដេញកាប់ក្រុមអ្នកលឿង និងកាប់បំផ្លាញទ្រព្យសម្បត្តិក្រុមអ្នកលឿងម្តងវិញ។
ដោយមានការបារម្ភភ័យខ្លាច ក្រុមអ្នកលឿងសងសឹកវិញ ក្រុមនេះបានរត់មកជួលបន្ទប់ស្នាក់នៅជាក្រុមក្នុងបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ស្របពេលដែលសមត្ថកិច្ច និងអាជ្ញាធរ៧មករា មានការសង្ស័យលើក្រុមនេះ បានសហការចុះរដ្ឋបាលត្រួតពិនិត្យក៏បានរកឃើញក្រុមនេះប្រមូលផ្តុំស្នាក់នៅចំនួន៩នាក់ (មានសារធាតុញៀនក្នុងទឹកនោម៦នាក់)។
សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានមកទទួលក្រុមនេះ ដើម្បីធ្វើការសួរនាំចាត់ការបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង