Banner KNP Detail Top

ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ ០៩នាក់ រួមនិងវត្ថុតាង

ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ ០៩នាក់ រួមនិងវត្ថុតាង

ខេត្តកំពង់ចាម៖ ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានធ្វេីឡេីងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នេះ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងជាក់ស្ដែង។

ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្កុតរុំជើងមាន់ចំនួន ២៨ ដុំ ខ្លាយមាន់ដែកចំនួន ០៦ គូ ប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។
ជនសង្ស័យ និង វត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង