Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យមួយក្រុម ៨នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន 

ឃាត់ខ្លួនជនសង្ស័យមួយក្រុម ៨នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ នគរបាលខណ្ឌ៧មករា សហការជាមួយអាជ្ញាធរសង្កាត់អូរឫស្សី៣ បានចុះរដ្ឋបាលពិនិត្យផ្ទះជួលមួយកន្លែង មានលេខ47E3 ផ្លូវ166 ក្រោយមានការសង្ស័យ។

 

លទ្ធផល កម្លាំងបានពិនិត្យរកឃើញក្មេងស្ទាវមួយក្រុមមានគ្នា០៨នាក់ ស្រី០២នាក់ ដោយក្នុងបន្ទប់នោះមានវត្ថុតាងមួយចំនួនដូចជា ដំបងទីបចំនួន០៣ដើម , ដែកឆាប០១ , និងបំពង់សម្រាប់សេពគ្រឿងញៀនជាដើម ។  ជនសង្ស័យទាំង០៨នាក់ មានជន០៥នាក់ ( ប្រុស ) មានផ្ទុកសារធាតុញៀន ។ បច្ចុប្បន្ន ជនទាំង០៨នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង