Banner KNP Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រទេសកម្ពុជា និងប្រទេសកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ ចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៣ ។ ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា ។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៤ មិថុនា ២០២៤

អត្ថបទដែលជាប់ទាក់ទង