Banner KNP Detail Top

ហៅមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យ

ហៅមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអា.សអាភា.ស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប

ខេត្តសៀមរាប ៖  មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះថា SEYHA ZOZO និង The Fun Cambodia មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអា.សអាភា.ស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឱ្យប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គម នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

នៅថ្ងៃនេះ អញ្ជើញប្អូនៗ ក្មួយៗ ដែលជាអ្នកផលិតវីដេអូមកពេលនេះ មិនមែនជាការចាប់ទោស អូសដំណើរអ្វីនោះទេ ។ បើទោះបីជាវីដេអូដែលបានបង្ហោះនោះបានបង្ហាញនូវរូបភាព និងខ្លឹមសារខុសឆ្គងក្តី។ ប៉ុន្តែការអញ្ជើញមកនេះ ជាការកែតម្រូវដើម្បីឱ្យការផលិតវីដេអូក្រោយៗ កាន់តែមានភាពល្អប្រសើរ និងអាចជួយផ្សព្វផ្សាយនូវអ្វីៗដែលល្អៗរបស់សង្គមយើង។

ប្រទេសជាតិយើងមានមរតកវប្បធម៌ដ៏សម្បូរបែប ប្រជាពលរដ្ឋមានប្រពៃណីល្អផូរផង់ មានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗដែលយើងគួរខិតខំផ្សព្វផ្សាយ។ យើងអាចរកចំណូលបានមួយផ្នែក តែយើងក៏បានផ្តល់នូវការផ្សព្វផ្សាយនូវអ្វីៗ ដែលល្អទាំងអស់នោះផងដែរ។

ជាមួយគ្នានោះដែរ តំណាងក្រុមអ្នកផលិតវីដេអូ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឱ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា។ លោកបន្តថា ការពិតវីដេអូរបស់ក្រុមខ្លួន គ្មានបំណងណាមួយញុះញង់ បង្ហាញភាពអា.សអាភា.ស បង្ហាញភាពអសីលធម៌អ្វីនោះទេ ពោលគឺក្រុមខ្លួនផលិតវីដេអូបែបអប់រំជារឿងភាគ ប៉ុន្តែដោយសារសាច់រឿងត្រូវបានកាត់ខ្លីៗទើបបង្កឱ្យមានការខុសឆ្គងបែបនេះ។ បើទោះជាយ៉ាងណាពួកគាត់បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនូវរាល់កំហុសឆ្គងកន្លងមក និង សន្យាកែប្រែនូវចំណុចខុសឆ្គងទាំង អស់ទាំងខ្លឹមសារពាក្យពេចន៍ និងរូបភាព៕

អត្ថបទដែលជាប់ទាក់ទង