Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរទស្សន៍

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរទស្សន៍

ពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយើងបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ណុប សុខរីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទលួច (ទូរទស្សន៍០១ គ្រឿង) ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១២ និង៣០នាទីថ្ងៃនៅចំណុចភូមិឃុំខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ ឌឹម ឡុញ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្រោយមកសមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។ បញ្ជាក់ ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធធនាគារយៈពេល១៨ខែម្ដងរួចមកហើយ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០-០៩-២០២១។

ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង