មនុស្សម្នាក់មកលោតពីលើស្ពានធ្វើអត្តឃាតខ្លួនឯង វត្ថុតាងស្បែកជើង និងមួក ដែលបន្សល់ទុកនៅលើស្ពាន
មនុស្សម្នាក់មកលោតពីលើស្ពានធ្វើអត្តឃាតខ្លួនឯង វត្ថុតាងស្បែកជើង និងមួក ដែលបន្សល់ទុកនៅលើស្ពាន
ស្ទឹងត្រែង ៖ ស្ពានសេកុង គឺជាសមិទ្ធផលដ៏មហិមា សម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនផ្លូវគោក និងជាសរសៃឈាម នៃដង្ហើមសេដ្ឋកិច្ចជាតិ ប៉ុន្តែ អ្វីដែលគួរអន្និចា មិនគួរមានមនុស្សមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានដ៏ប្រណិតនេះ ជាបន្តបន្ទាប់បែបនេះសោះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ចាប់ពីការកសាងស្ពានសេកុងស្ទឹងត្រែង នេះឡើង មានមនុស្សមកលោតទឹកសម្លាប់ខ្លួនពីរលើកមកហើយ ជាក់ស្តែង នៅម៉ោងប្រមាណជាង ១១ថ្ងៃត្រង់ ថ្ងៃទី២០មិថុនា២០២៤នេះ មានមនុស្សម្នាក់មកលោតពីលើស្ពានធ្វើអត្តឃាតខ្លួនឯង សមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណ និងស្វែងរកសាកសព អ្នកលោកទឹកនេះ បើតាមពិនិត្យភិនភាគ វត្ថុតាងស្បែកជើង និងមួក ដែលបន្សល់ទុកនៅលើស្ពាន គេសង្ស័យជាមនុស្សស្រី ការពិតយ៉ាងណា នឹងបង្ហាញក្រោយសមត្ថកិច្ចរកឃើញនៅពេលបន្ទាប់ ៕