Banner KNP Detail Top

សមត្ថកិច្ចអាវុធឃាត់ខ្លួន០៦នាក់ ករណីប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃ

សមត្ថកិច្ចអាវុធឃាត់ខ្លួន០៦នាក់ ករណីប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃ តំបន់ដែននេសាទខុសច្បាប់

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្សចំនួន០៦នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ថែមទាំងរឹបអូសគ្រឿងចក្រចំនួន០២គ្រឿង (អេស្ការទ័រ) និងរថយន្តផង កាលពីរសៀលថ្ងៃទី២៤ មិថុនា ឆ្នំា២០២៤នេះ ខណៈដែលក្រុមនេះ បានធ្វើសកម្មភាពឈូសគាស់កកាយដីព្រៃតំបន់ដែននេសាទដោយខុសច្បាប់ នៅត្រង់ចំណុច «អណ្ដូងប្រាំ និង ចំណុចក្របីស្អុយ» ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។
យោងតាមរបាយការណ៍ក្រុមជនសង្ស័យដែលប្រើគ្រឿងចក្រឈូសឆាយរំលោភបំពានដីព្រៃក្នុងតំបន់ទន្លេសាបនោះមាន ៖
១-ឈ្មោះ សុខ ឡា ភេទប្រុស អាយុ២១ឆ្នាំ ។
២-ឈ្មោះ ភាព ភា ភេទប្រុស អាយុ២១ឆ្នាំ ។
៣-ឈ្មោះ វិត ហៀត ភេទប្រុស អាយុ២៤ឆ្នាំ ។
៤-ឈ្មោះ ឆប ឈុនលី ភេទប្រុស អាយុ៣១ឆ្នាំ ។
៥-ឈ្មោះ បាន ហុកតេ ភេទប្រុស អាយុ៤២ឆ្នាំ
៦-ឈ្មោះ រ៉ូន រើន ភេទប្រុស អាយុ៤៧ឆ្នាំ ។


បើតាមរបាយការណ៍ដដែល ក្រុមនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ចុះបង្ក្រាប និងឃាត់ខ្លួន ហើយរឹបអូសយកវត្ថុតាងដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ។ វត្ថុតាងដែលត្រូវរឹបអូសមានគ្រឿងចក្រ(អេស្ការទ័រ)០២គ្រឿង រថយន្តម៉ាក់វីហ្គោ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ សមត្ថកិច្ចបានឲ្យដឹងថា បើពិនិត្យលើសកម្មភាពដែលក្រុមជនសង្ស័យកំពុងប្រព្រឹត្តជាក់ស្ដែង ពួកគេបានប្រើប្រាសគ្រឿងចក្រ ឈូសគាស់កកាយដីព្រៃ កាយដីធ្វើជាប្រឡាយ ធ្វើព្រំហ៊ុមព័ទ្ធយកដីព្រៃដែលជាតំបន់ដែននេសាទរាប់សិបហិកតា ដោយគ្មានច្បាប់អនុញ្ញាតឡើយ ។
បើតាមមន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ពេលនេះ កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនពួកគេ រួមទាំងគ្រឿងចក្រផង យកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកហើយ ដើម្បីសួរនាំ។ ប៉ុន្តែនឹងត្រូវបញ្ជូនបន្តទៅកាន់ខ័ណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង