Banner KNP Detail Top

ភ្លៀងធ្លាក់មួយមេធំ មានរយៈពេលជិត៤ម៉ោង បណ្តាលឱ្យលិចផ្លូវ

ភ្លៀងធ្លាក់មួយមេធំ មានរយៈពេលជិត៤ម៉ោង បណ្តាលឱ្យលិចផ្លូវ បានបង្កផលប៉ះពាល់ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ

ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៤ ភ្លៀងធ្លាក់មួយមេធំ មានរយៈពេលជិត៤ម៉ោង បណ្តាលឱ្យលិចផ្លូវក្នុងសង្កាត់ចំនួន២ គឺសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត បានបង្កផលប៉ះពាល់ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ។ នៅក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់មួយមេធំរយៈពេលជិត៤ម៉ោងចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាចទើបរាំងភ្លៀង បណ្តាលឱ្យប្រឈមទឹកលិចផ្លូវក្នុងសង្កាត់ចំនួន២ គឺសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ដែលបង្កអោយប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរនិងនិងទឹកហូរចូលផ្ទះប៉ះពាល់សម្ភារៈដែលបណ្តាលខូចខាត។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវដែលប្រឈមលិចទឹកខ្លាំងនិងជ្រៅក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ មានផ្លូវ០១៦ និងផ្លូវពីផ្សារត្រីទៅដល់បូរីហ្គូដឡាក់ និងផ្លូវឆ្លងកាត់សាលាអូរជ្រៅ ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ត្រូវបានលិចផ្លូវមួយចំនួន តែមិនធ្ងន់ធ្ងរ ហើយផ្លូវលិចទឹកភ្លៀងត្រូវបានលិចស្ទើរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកហូរមិនទាន់ អាចបណ្តាលមកពីប្រព័ន្ធលូតូចគួរអាជ្ញាធរសង្កាត់អូរជ្រៅ និងអភិបាលក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយ កុំអោយប៉ះពាល់ដោយជំនន់ទឹកភ្លៀង។


ភ្លៀងមួយមេធំនេះ បង្កអោយមានការលិចផ្លូវក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ អាចប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងទឹកហូរចូលផ្ទះប៉ះពាល់សម្ភារៈ ។ ដូច្នេះសូមអោយបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងលិចផ្លូវនិងទឹកហូរចូលផ្ទះការពារឆ្លងចរន្តគ្រោះថ្នាក់គ្រប់ពេល។ ទឹកលិចផ្លូវក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅមិនយូរទេ បើគ្មានភ្លៀងធ្លាក់បន្ត អាចព្រឹកឡើងទឹកស្រកអស់ពីផ្លូវ បើមានភ្លៀងនៅបន្តធ្លាក់អាចប្រឈមខ្លាំងជាងនេះតែនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ខាងមុខនេះ ផ្លូវដែលប្រឈមលិចលង់ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅនិងកសាងឡើង ដោយដាក់លូប្រអប់ដើម្បីរំដោះជំនន់ទឹកភ្លៀង មិនអោយមានការលិចលង់បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង