Banner KNP Detail Top

នារីម្នាក់ សង្ស័យស្រវឹង បេីករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ

នារីម្នាក់ សង្ស័យស្រវឹង បេីករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ

ភ្នំពេញ៖ នារីម្នាក់ដោយសង្ស័យថាស្រវឹងបានបេីករថយន្តរេចង្កូតទៅធ្លាក់ចូលត្រាំក្នុងប្រឡាយទឹកស្អុយសំណាងមិនមានមនុស្សរងរបួស បង្កការភ្ញាក់ផ្អេីលកាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនពេលកេីតហេតុគេបានឃេីញរថយន្ដ ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-8025 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយតែសំណាងមិនមានរបួសដល់ម្ចាស់រថយន្ត។ សមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុពិនិត្យដោយសារតែមិនមានប៉ះពាល់ដល់អ្នកដទៃនិងសម្បត្តិរដ្ឋក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង