Banner KNP Detail Top

បុរសម្នាក់ មិនដឹងមានវិបត្តិអ្វី បើកម៉ូតូឡើងស្ពានជ្រោយចង្វា រួចផ្តួលម៉ូតូចោល រួចលោតទឹកសម្លាប់ខ្លួន

បុរសម្នាក់ មិនដឹងមានវិបត្តិអ្វី បើកម៉ូតូឡើងស្ពានជ្រោយចង្វា រួចផ្តួលម៉ូតូចោល រួចលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ សមត្ថកិច្ច មានទាំងបងប្អូនខ្មែរអ៊ិស្លាមចេញទូកតាមស្វែងរក តែរកមិនឃើញ កាលពី យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បុរសម្នាក់មិនដឹងថាមានវិបត្តិ រឿងអ្វីទេបានជិះម៉ូតូឡើងលើស្ពានជ្រោយចង្វាដល់ពាក់កណ្តាលស្ពានភ្លាម ក៏ផ្តួលម៉ូតូចោល រត់ហក់លោតទម្លាក់ខ្លួនចុះក្នុងទឹកលិចបាត់ទៅ។

មុនកើតហេតុ គេឃើញបុរសម្នាក់ ពាក់អាវពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-8695 ធ្វើដំណើរឡើងស្ពានជ្រោយចង្វាពីកើតទៅលិច គ្រាន់តែដល់ពាក់កណ្តាលស្ពានភ្លាម ស្រាប់តែជននេះផ្តួលម៉ូតូចោល រត់ផ្លោះបង្កាន់ដៃ លោតទម្លាក់ខ្លួនចុះទៅក្នុងទឹកបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ សមត្ថកិច្ច និងបងប្អូនខ្មែរអ៊ិស្លាមចេញទូក តាមស្វែងរក តែរកមិនឃើញ ព្រោះខាងក្រោមងងឹត មិនដឹងថា ជនរងគ្រោះហែលឡើងគោករួច ឬក៏លិចបាត់ខ្លួននោះទេ។ សមត្ថកិច្ចបានចុះមកដល់ ហើយបានយកម៉ូតូដែលជនរងគ្រោះផ្តួលចោលទៅរក្សាទុកនិងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីប្រគល់ជូនវិញ៕

អត្ថបទដែលជាប់ទាក់ទង