Banner KNP Detail Top

លោកវេជ្ជបណ្ឌិត សួន សាមិត្ត ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតាំងជានាយកមន្ទីរពេទ្យ តេជោសន្តិភាព!

លោកវេជ្ជបណ្ឌិត សួន សាមិត្ត ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតាំងជានាយកមន្ទីរពេទ្យ តេជោសន្តិភាព!

ភ្នំពេញ : សូមបញ្ជាក់ថា លោកគ្រូពេទ្យ សួន សាមិត្ត មានតួនាទីជាអនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ហើយពេលដំណាក់កាល នៃជំងឺកូវីដ១៩កំពុងឆ្លងខ្លាំង លោកគ្រូបានចូលរួម និងដើរតួនាទីយ៉ាងច្រើនលើការចាត់ចែងព្យាបាលអ្នកជំងឺ! ដែលធ្វើអោយថ្នាក់ដឹកនាំ មើលឃើញពីសកម្មភាពការងាររបស់គាត់ ។
លោកវេជ្ជបណ្ឌិត សួន សាមិត្ត ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតាំងជានាយកមន្ទីរពេទ្យ តេជោសន្តិភាព ខណៈលោកសមត្ថភាព បទពិសោធន៍ មានស្នាដៃធំធេងលើវិស័យសុខាភិបាល ពិសេសសម័យជំងឺកូវីដ-១៩ វាយលុក លោកវេជ្ជបណ្ឌិត បានមុះមុតនឹងការងារបំផុតក្នុងការជួយ ព្យាបាលយកចិត្តទុកដាក់លើអ្នកជំងឺ។
សូមជូនពរលោកគ្រូ ទទួលបានជោគជ័យកាន់តែខ្លាំងថែមទៀត សម្រាប់តួនាទីថ្មី លើការគ្រប់គ្រង និងដឹកនាំមន្ទីរពេទ្យជាតិដ៏ធំមួយនេះ!
គេរំពឹងថា ក្រោយមន្ទីរពេទ្យនេះដាក់ដំណើការទទួលការព្យាបាល នោះអ្នកជំងឺជាច្រើន នឹងត្រូវកាត់បន្ថយបញ្ជូនមកមន្ទីរពេទ្យរដ្ឋធំៗ២នៅកណ្តាលក្រុង ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យរុស្ស៊ីជាដើម ។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធាន៥រូប, ប្រឡងជ្រើសរើសគ្រូពេទ្យបន្ថែម ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់ ។ វឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់។
បើតាមការឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអោយដឹងថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១ អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គ លិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC .co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង