Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញា០២នាក់ លួចម៉ូតូកង់បីប្រជាពលរដ្ឋ

ឃាត់ខ្លួនមុខសញ្ញា០២នាក់ លួចម៉ូតូកង់បីប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០២ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូកង់បី) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចម៉ូតូកង់បីរបស់ជនរងគ្រោះ ឈ្មោះ ធា បូរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកសិករ ម៉ូតូកង់បីម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-0853។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី វុឌ្ឍី អធិការស្ដីទីនគរបាលស្រុកកំរៀង ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ មុន សុខសាន្ដ ហៅតេវ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ និង២.ឈ្មោះ អន ពេជ្រសុទ្ទ ហៅពេជ្រ អាយុ១៥ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូកង់បីភិនភាគខាងលើ របស់ជនរងគ្រោះពិតប្រាកដមែន។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូកង់បីចំនួន០១ ជារបស់ជនរងគ្រោះ ។
ករណីនេះជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំរៀងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង