Banner KNP Detail Top

អគ្គីភ័យឆាបឆេះតូបផ្សារទួលគោក ដោយសារឆ្លងចរន្តអគ្គិសនី

អគ្គីភ័យឆាបឆេះតូបផ្សារទួលគោក ដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ នៅ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច ផ្សារទួលគោក តូបលេខPD01 ផ្លូវ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មូលហេតុ ឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់: ថ្មបេតុង ទំហំ ០៤ម៉ែត្រ X ០៦ម៉ែត្រ ខូចខាតសម្ភារៈ ឆេះតូប ទំហំ ០៤ម៉ែត្រ x០៦ម៉ែត្រ ចំនួន ០១តូច រួមទាំងសម្ភារៈគ្រឿងកង្ហារអស់មួយចំនួន ហើយបណ្តាលឲ្យឆេះរាលដាលដល់តូបលេខ PD02 ខូចខាតបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង ។


អគ្គីភ័យនេះ បានពន្លត់១០០% នៅម៉ោង ១០នឹង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលមដោយប្រើប្រាស រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យ : ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប ។រថយន្តជំនួយអន្តរាគមន៍: រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំប្រើប្រាស់ទឹក៕

អត្ថបទដែលជាប់ទាក់ទង