Banner KNP Detail Top

តខ្សែភ្លើងចេញពីក្នុងបន្ទប់ ជាប់និងរ៉ឺម៉កការពារចោរលួច បែរជាក្មេងទៅកាន់ឆក់..ស្លា…ប់

តខ្សែភ្លើងចេញពីក្នុងបន្ទប់ ជាប់និងរ៉ឺម៉កការពារចោរលួច បែរជាក្មេងទៅកាន់ឆក់ស្លាប់ ម្ចាស់នាំគ្នាដឹកយកសពក្មេងប្រុសទៅចោលបំបាត់ភស្តុតាង

ភ្នំពេញ ៖ បាត់ចៅយូរពេកមិនឃើញត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្រោយចេញមកខាងក្រៅដើម្បីនោមដោយមានការសង្ស័យក៏នាំគ្នាឆែកកាំមេរ៉ាសុវត្ថិភាពមើល ទើបដឹងរឿងចៅស្លាប់ ដោយសារឆក់ខ្សែភ្លើងតភ្ជាប់និងរ៉ឺម៉ក ក៏នាំគ្នាតាមរកសពគ្រប់ច្រកល្ហកគ្រែងគេយកទៅផ្លុងចោលខាងក្រោយផ្ទះ ចំណែកម្ចាស់រ៉ឺម៉កឃើញស្លាប់ភ័យក៏យកសពរងគ្រោះទៅចោលបំបាត់ភស្តុតាង រួចនាំគ្នារត់គេចខ្លួនទៅបាត់អស់ មុននិងចេញទៅបានទិញសាំងពីរទៅបីលីត្រមិនដឹងជាយកទៅធ្វើអ្វីនោះទេ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:០០យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះឈ្មោះ សន វណ្ណា ភេទប្រុសអាយុ១៤។ សាច់ញាតិក្មេងរងគ្រោះទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង