Banner KNP Detail Top

បែកធ្លាយ! លោកជាម៉ាប់ មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម យកម៉ោងការងាររដ្ឋប្រកបអាជីវកម្ម កំពង់ដរភូមិថ្មី_ខ្ញូង,កំពង់ដរពាមជីកង_កោះអណ្តែត ព្រម ទាំងយកម៉ោងការងាររដ្ឋ ចូលរួមដេញ ថ្លៃភាស៊ីគ្រប់ប្រភេទ ជាលក្ខណះឯកជន ជារៀងរាល់ឆ្នាំ ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា គ្មានអ្នក ណាហ៊ានប៉ះពាល់

ខេត្តកំពង់ចាម÷ គេឃើញ វត្តមានលោកជាម៉ាប់ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម (សញ្ញាព្រួញ) បានចូលរួមដេញថ្លៃភាស៊ីគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ ដែលផ្ទុយ នឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្រប ខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា។មិនតែ ប៉ុណ្ណោះក្នុងតួនាទីជាមន្ត្រីនគរបាលយកម៉ោងរដ្ឋទៅបម្រើ ការងារអាជីវកម្មកំពង់ដរ ភូមិថ្មី_ ខ្ញូង;កំពង់ដពានជីកង_កោះអណ្តែត;និងកំពង់ដព្រែកពោធិ_ស្វាយស្រណោះ ។ដោយអនុវត្តន៍ទាថ្លៃភាស៊ីកំពង់ដលើសសៀវភៅបន្ទុកដូចជា រថយន្តភីកអាប់ រថយន្ត៣០០_ ៥០០ ទារ១៥០០០រៀល សៀវភៅបន្ទុកកំណត់ ១ម៉ឺនរៀល។គោក្របីសៀវភៅបន្ទុកមិនអោយយកលុយ តែយកលុយ១ក្បាល៨០០០ រៀល នេះ មិនគិតពីទារប្រាក់ពីពលរដ្ឋដឹកទំនិញគ្រប់ប្រភេទតាមអំពើចិត្ត ។ លោក ហេង វុទ្ឋី ស្នងការ នគរបាល ខេត្តកំពង់ចាម ទើបឡើងតំណែងថ្មី មានចំណាត់ ការផង៕

អត្ថបទដែលជាប់ទាក់ទង