Banner KNP Detail Top

ជិះម៉ូតូសុខៗ ត្រូវបានជនសង្ស័យមិនស្គាល់មុខ យកដំថ្មគប់

ជិះម៉ូតូសុខៗ ត្រូវបានជនសង្ស័យមិនស្គាល់មុខ យកដំថ្មគប់ បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមស្លាកលេខភ្នំពេញ1JX-2040ធ្វើដំណើរបញ្រ្ចាសក្នុងទិសដៅពីកើតទៅចេញពីក្លឹបដើម្បីយកទូរស័ព្ទទៅដាក់បញ្ចាំងយកលុយមកផឹកបន្តទៀត តែត្រូវបានជនសង្ស័យមិនស្គាល់មុខយកដំថ្មមកគប់បណ្ដាលដួលម៉ូតូរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង ចំណែកជនសង្ស័យបានគេចខ្លួនទៅបាត់ស្រមោល។


ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខរោងចក្រហុងដាសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍សួរនាំនៅហេតុការណ៍នេះ រួចក៏យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង