បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
ស្រុកបាកាន ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ណុប យីវ ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លទ្ធផល នាំខ្លួនមនុស្សបានចំនួន ០៥នាក់:
1.ឈ្មោះ ណុប យីវ អាយុ៣៦ឆ្នាំ ភេទប្រុស រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
2.ឈ្មោះ ម៉ូត ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រោលក្របី ឃុំត្រពាំជង ស្រុកបាកាន ខេត្ត ពោធិ៍សាត់
3.ឈ្មោះ អ៊ុក មូនីតា ហៅញ៉ាញ់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
4.ឈ្មោះ យិន វ៉ាន់រ៉ូ អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
5.ឈ្មោះ ញឹប ចាន់ថន អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
+ដកហូតវត្ថុតាងរួមមាន:
១/ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់(ធំ ០១កញ្ចប់,តូច ២០កញ្ចប់) ទម្ងន់៧.១៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ
២/កូនថង់រំលែកថ្នាំមួយចំនួនធំ
៣/ប្រដាប់ជក់ ០២កំប្លេ
៤/ដែកកេះចំនួន ០៩
៥/អំពូលសំរាប់ជក់ចំនួន ១៨
៦/ទុយយោចូករំលែកថ្នាំចំនួន ០២
៧/ទូរស័ព្ទដៃចំនួន០៤ គ្រឿង
៨/កន្រ្តៃចំនួន០១
៩/ទុយយោមួយចំនួន
១០/កូនកាបូបជ័រដាក់គ្រឿងញៀនចំនួន០១
១១/កំប៉ុងជ័រដាក់គ្រឿងញៀន ០១
១២/ លុយខ្មែរចំនួន ២៧៥០០ រៀល
១៣/ កំប៉ុងហ្គាសមានក្បាលបាញ់ ០១
១៤/ ម៉ូតូ ០២គ្រឿង
បច្ចុប្បន្នមនុស្សនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ។
– កម្លាំងជំនាញស្រុកបាកានបានបន្តស្រាវជ្រាវ និង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹងនាំដោយលោក វ.ឯក ហែម មុនី ស្នងការរងប្រឆាំងគ្រឿងញៀន បានចុះទៅផ្ទះជនសង្ស័យ ប៉ុន្តែត្រូវជនសង្ស័យឈ្មោះ គោ បានដឹងខ្លួន បានធ្វើការរត់គេចខ្លួនបាត់ និង បានអោយធ្វើការឃាត់ខ្លួនបានមនុស្ស០១នាក់ ឈ្មោះ តាត តុលា ហៅលីន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិអន្សាចំបក់ ឃុំសន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
+ ដកហូតវត្ថុតាងរួមមាន:
-ដែកកេះ ចំនួន០២
-ប្រដាប់ជក់គ្រឿងញៀនចំនួន០៣កំប្លេរ
-អំពូលសម្រាប់ជក់គ្រឿងញៀនចំនួន០២។
ជនសង្ស័យឈ្មោះ តាត តុលា ហៅលីន រួមទាំងវត្ថុតាង បានយកមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តតាមនិតិវិធីច្បាប់ ៕