Banner KNP Detail Top

បង្ក្រាបទីតាំងជល់មាន់អនឡាញ

បង្ក្រាបទីតាំងជល់មាន់អនឡាញ នៅសង្កាត់បារាយណ៍ ក្រុងដូចកែវ

ក្រុងដូនកែវ : នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានក្រុងដូនកែវ ដឹកនាំកម្លាំងបញ្ជា ដោយវរៈសេនីយ៍ឯក ឥន្ឌ មណ្ឌល ចុះបង្ក្រាបទីតាំងល្បែងជល់មាន់ តាមអនឡាញ ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។


បច្ចុប្បន្ន ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងវត្ថុតាងពាក់ព័ន្ធយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ៕

អត្ថបទដែលជាប់ទាក់ទង