Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យម្នាក់ដែលជំនាញខាងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងក្រុងព្រះវិហារ

ចាប់ខ្លួនជនសង្ស័យម្នាក់ដែលជំនាញខាងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងក្រុងព្រះវិហារ និងធ្លាប់ជាប់ពន្ធនាគារជាច្រើនដង


ខេត្តព្រះវិហារ៖ ក្រោមការបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ ពិសេសការយកចិត្តទុកដាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ជនសង្ស័យម្នាក់ដែលជំនាញខាងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងក្រុងព្រះវិហារយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ធនាគារជាច្រើនដង ត្រូវបានកម្លាំងនគរបាលជំនាញនៃខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានហើយ។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១៥កក្កដានេះថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណបានបើកទ្វារចូលលួចយកកុំព្យូទ័រ១គ្រ.និងកាបូបស្ពាយចំនួន១កាលពីវេលាម៉ោង៤និង៣០ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការណ៍ជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ ប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងស្រាវជ្រាវព័ត៌មានជុំវិញកន្លែងកើតហេតុ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿង បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលជាមុខសញ្ញាចាស់(លួចសកម្ម )ដែលយើងបានចាប់ខ្លួនដាក់ពន្ធនាគារចំនួន២លើកមកហើយ។


ក្រោយពីយើងបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកុំព្យុទ័រនិងកាបូបស្ពាយរបស់ឈ្មោះឈឹម សុថុន នៅភូមិអណ្តូងពោធិ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ កាលពីវេលាម៉ោង៤,៣០ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ ពិតប្រាកដមែន ហើយខ្លួនធ្លាប់បានធ្ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក ក្រោយពីចេញពីពន្ធនាគារ។
បន្ទាប់ពីទទួលចម្លើយសារភាព យើងបាននាំខ្លួនជនសង្ស័យទៅឆែកឆេនឹងបានដកហូតសម្ភារវត្ថុតាងរួមមាន៖កុំព្យូទ័រចំនួន១ ទូរស័ព្ទ១ ដាវ១ ញញួ១ កាំបិតតូចធំ៩ កន្ត្រៃ១ ទុលវីស១ កាបូបស្ពាយ១ និងសម្ភារៈដែលជនសង្ស័យលួចតាមផ្ទះពីប្រជាពលរដ្ឋមួចំនួនធំទៀត។
នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៤នេះ ជនសង្ស័យខាងលើត្រូវកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង